យើងបានធ្វើការសាកសួរអតិថិជនបុរីមហាសែនសុខចំនួន២០០នាក់នូវសំនួរខ្លះៗ។ តោះទៅមើលទាំងអស់គ្នាថាតើហេតុអ្វីពួកគាត់សម្រេចចិត្តទិញបុរីមហាសែនសុខ៖
សំនួរ៖ តើលោកអ្នកមានអាយុប៉ុន្មាន?
ចម្លើយ៖ ដូចដែលឃើញស្រាប់ហើយ ភាគច្រើននៃអតិជនមានអាយុពី៣០ ទៅ៣៩ឆ្នាំ
ហើយអាយុ២០ជាងមានប្រមាណ២៧ភាគរយ
សំនួរ៖ តើមូលហេតុអ្វីដែលជម្រុញឱ្យលោកអ្នកទិញផ្ទះ?
ចម្លើយ៖ មូលហេតុចម្បងដោយសារតែផ្ទះបច្ចុប្បន្នចាស់ ហើយចង់រើទៅនៅផ្ទះថ្មីដោយសារតែចំនួនសមាជិកកើនឡើង។ ការវិនិយោគរួមមានការជួល និងបង្កើតប្រាក់ចំនូលតាមរយៈការលក់បន្តក្នុងពេលខាងមុខ
សំនួរ៖ តើអ្វីជាមូលហេតុចម្បងក្នុងការទិញផ្ទះថ្មី?
ចម្លើយ៖ ៧៥%នៃអ្នកទិញគឺទិញសម្រាប់រស់នៅ
សំនួរ៖ តើគម្រោងបង់រប្រភេទណាដែលអតិថិជនចាប់អារម្មណ៍?
ចម្លើយ៖ ៨៨%នៃអ្នកទិញធ្វើការកម្ចីប្រាក់
សំនួរ៖ តើលោកអ្នកដឹងអំពីបុរីមហាសែនសុខតាមរបៀបណា?
ចម្លើយ៖ អតិថិជនប្រមាណ៤០%ដឹងតាមរយៈជិះកាត់ផ្ទះគំរូ, ២៧%តាមការមើលfacebook , ២០%តាមរយៈមិត្តភក្កិ ក្រុមគ្រួសារ និងភ្នាក់ងារលក់
សំនួរ៖ តើអ្វីជាកង្វល់របស់លោកអ្នកចំពោះការទិញបុរី?
ចម្លើយ៖ ភាគច្រើនជួបប្រទះបញ្ហាថវិកា ដូចជាលក្ខខណ្ឌបង់ប្រាក់ ការសិក្សាប្រាក់កម្ខី និងតម្លៃជាដើម។ មួយវិញទៀតគឺម្ចាស់អភិវឌ្ឍ ដែលរួមមានគុណភាពសំណង់ លិខិតអនុញ្ញាតពីអាជ្ញាធរ និងកាលវិភាគសាងសង់។
សំនួរ៖ តើអ្នកពេញចិត្តចំណុចអ្វីនៃបុរីមហាសែនសុខ?
ចម្លើយ៖ ទីតាំងជាចំណុចដ៏ល្អបំផុត តម្លៃ និងគុណភាពសំណង់ក៏ល្អប្រសើរផងដែរ។ដោយអតិថិជនជាច្រើនបានលើកឡើងថា ពួកគេទុកចិត្តម្ចាស់អភិវឌ្ឍជប៉ុន ដែលពិតជាទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរយ៉ាងពិតប្រាកដមែន។